រកឃើញយានយន្តល្មើស ចំនួន ៣៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើស ចំនួន ៣៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​មានចំនួនគោលដៅសរុប ១២៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០៣គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ៩២គ្រឿង និងម៉ូតូ ៣៩៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៥៩គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ៨២គ្រឿង និងម៉ូតូ ៣៩៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ថ្ងៃ ពីថ្ងៃទី១-២៣ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,៧៣៧គ្រឿង, រថយន្តធំ ២៨៩គ្រឿង, រថយន្តតូច ៣,២១៣គ្រឿង, ម៉ូតូ ៥,២៣៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៣៩៧គ្រឿង, រថយន្តធំ ១៤៥គ្រឿង, រថយន្តតូច ២,១៤៦គ្រឿង និងម៉ូតូ ៤,១០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានេះ​ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print