មុខសញ្ញា​គ្រឿង​ញៀន​ពីរនាក់​ ត្រូវ​នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួន​ ​រួម​និង​គ្រឿង​ញៀន​ជាច្រើន​កញ្ចប់​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចែកចាយ​គ្រឿងញៀន​ចំនួន​ ២នាក់​ នៅស្រុកឯកភ្នំ ត្រូវ​វាបកម្លាំងជំនាញស្រុក​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការបង្រ្កាប​ និងឃាត់ខ្លួន​ជាមួយ​វត្ថុតាង​ជាក់ស្ដែង​។

ប្រភពដដែលបន្តថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីវ: អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទី នៅចំណុចភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ 

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ចន មុំ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង២-ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ រហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៨ថង់ ។ ទូរស័ព្ទដៃចំនួន ០៣គ្រឿង។ សម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន ។

 បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print