សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញៈ ថ្ងៃទី ២៣ ខែ កក្កដា  ឆ្នាំ២០២៤ វេលាម៉ោង ១១នឹង ៣០នាទី កម្លាំងជំនាញខណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២បានធ្វើការបង្ក្រាបជាក់ស្តែងករណីរក្សាទុកនិងឃាត់ខ្លួន ជនសង្ស័យ២នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ១៣ ក្រុមទី៥ ភូមិ ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញបានកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖១/ ឈ្មោះ អះ អារី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជួញដូរគ្រឿងញៀន។

២/ ឈ្មោះ សេន មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ២៧ ផ្លូវ១៣ ភូមិខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ(ដែលជាម្ចាស់ផ្ទះលេខ២៧ ផ្លូវ១៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ)។

សម្ភារៈដកហូត៖ 

១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

២.ថ្នាំគ្រាប់ពណ៌បៃតងចំនួន០១ថង់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

៣.កញ្ចប់ទំពាំងបាយជូរពណ៌ក្រហមចំនួន៥កញ្ចប់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

៤.ម៉ូតូម៉ាកHonda Scoopy ពណ៌សលាយផ្កាឈូក ចំនួន០១គ្រឿងដែលមានផ្លាកលេខភ្នំពេញ 1KO-0694។

៥.ម៉ូតូម៉ាកHonda ១២៥CC ពណ៌ខ្មៅ ចំនួន០១គ្រឿងដែលមានផ្លាកលេខភ្នំពេញ 1FB-1248។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងចាត់ការតាមនីតិវិធីច្បាប់។ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print