លោក ហ៊ុន ម៉ានី ៖ “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់”

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុង ពេលនោះ។ ដូចអ្វីដែលយើងទាំងអស់ បាន ទទួល ស្តាប់ នូវ ការ បកស្រាយ និងពន្យល់ អំពី ប្រវត្តិ ដំណាក់កាល និង មូលដ្ឋាន នៃការគិតគូរ លើ ទិដ្ឋភាព សេដ្ឋកិច្ច សង្គម និងនយោបាយ នៃ ការ បង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ សម្រាប់ ជា ឧត្តមប្រយោជន៍ដល់ តំបន់ សហគមន៍ ប្រជាពលរដ្ឋដែល រស់ នៅក្នុង តំបន់ នោះ ។ ការ ប្រែមុខមាត់ តាមរយៈ ការអភិវឌ្ឍ និង គម្រោងវិនិយោគ នានា ដែល បាន លេច ជា រូប រាង ជាបន្ត បន្ទាប់ គឺជាភស្តុតាង ដែល មិន អាច ប្រកែក បាន អំពីផល ជាក់ ស្តែង ដែល ប្រជាពលរដ្ឋ ទាំង ក្នុង បណ្តា ខេត្ត ក្នុង តំបន់ សហប្រតិបត្តិការ និង ប្រជាពលរដ្ឋ ទូទៅ បាន និង កំពុង ទទួល បាន ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ៖ ការ ប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុង ចេតនា បង្ខូចកិត្តិយស និងការពិត នៃកិច្ចការ របស់ រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យ ស្អប់ខ្ពើម ដែល សង្គមមិន គួរ អត់ ឱនឱ្យ ហើយ អ្នក ប្រព្រឹត្តត្រូវ ទទួល ខុសត្រូវ ចំពោះ មុខ ច្បាប់ ចំពោះ អំពើ ញុះ ញង់ របស់ ខ្លួន ។

លោកថា ៖ ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print