នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំពីវិធីសាស្រ្តការពារខ្លួនអ្នកពីការឆបោកបន្លំយកគណនី WhatsApp និង Telegram

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ នៅថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជនឆបោកបញ្ឆោតជនរងគ្រោះ ឱ្យផ្តល់លេខកូដផ្ទៀងផ្ទាត់គណនី WhatsApp/Telegram ដោយក្លែងខ្លួនជាអ្នកស្គាល់គ្នាហើយបំភាន់ជនរងគ្រោះគិតថាលេខកូដ ត្រូវដែលទទួលបានសម្រាប់គោលបំណងផ្សេង។ ឧ. លេខកូដត្រូវសម្រាប់បើកយករង្វាន់ផ្សងសំណាង។

 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ បានបញ្ជាក់ថា​ បន្ទាប់មកជនឆបោកនឹងគ្រប់គ្រង់គណនីជនរងគ្រោះដើម្បី៖

 បញ្ឆោតគណនីផ្សេងទៀតនៅក្នុងបញ្ជីទំនាក់ទំនងរបស់ពួកគេ ដោយប្រើល្បិចដូចគ្នា។ 

 ប្រើប្រាស់គណនីជនរងគ្រោះដើម្បីឆបោកយកប្រាក់កម្ចីបន្ទាន់ និងសួររកព័ត៌មានលម្អិតអំពីគណនីធនាគារ និងកាតឥណទាន។ 

 កុំចែករំលែកលេខកូដ សម្រាប់ការផ្ទៀងផ្ទាត់គណនី WhatsApp/Telegram របស់អ្នក ព័ត៌មានលម្អិតផ្ទាល់ខ្លួន ឬធនាគារ និង One-Time Pin (OTP) ជាមួយនរណាម្នាក់ទេ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print