ផាកពិន័យយានយន្តល្មើសចំនួន ៤៧៩គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៤៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ មានចំនួនគោលដៅសរុប ១៤៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៤២គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ២៤៨គ្រឿង និងម៉ូតូ ២៩០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៧៩គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ១៩២គ្រឿង និងម៉ូតូ ២៨៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៩,២៧៩គ្រឿង, រថយន្តធំ ២៩៣គ្រឿង, រថយន្តតូច ៣,៤៦១គ្រឿង, ម៉ូតូ ៥,៥២៥ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៨៧៦គ្រឿង, រថយន្តធំ ១៤៩គ្រឿង, រថយន្តតូច ២,៣៣៨គ្រឿង និងម៉ូតូ ៤,៣៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print