លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានជប៉ុនជួយជាហិរញ្ញវត្ថុយ៉ាងច្រើនរាប់ពាន់លានដុល្លា = បើសិនជាមិនត្រឹមត្រូវទេជប៉ុននឹងមិនផ្តល់ជំនួយហិរញ្ញវត្ថុជួយទេ?
២- ឡេង ចិន្តា ចោទសម្តេចតេជោ ហ៊ុន សែន ថាធ្វើអ្វីសម្រាប់បម្រើយួន = ចុះធ្វើផ្លូវស្ពាន ជីកព្រែកហ្វូណនតេជោ សាលារៀន។ល។ តើឲ្យយួនដើរ កូនយួនរៀនសូត្រ ឬឆ្លងឬអី? ប្រជាជនខ្មែរ កូនខ្មែរគ្មានផ្លូវដើរជិះឡាននិងរៀនសូត្រទេអី? ការនិយាយនេះសមល្មមជាប់គុកមែនហើយ។
៣- CLV បានដំណើរការអភិវឌ្ឍន៍រាប់សិបឆ្នាំមកហើយ = តើឥឡូវនេះអភិបាលខេត្តទាំង៤របស់កម្ពុជាជាខ្មែរឬក៏ជនជាតិយួនធ្វើអភិបាលខេត្ត?
៤- ចោទថាវៀតណាមនឹងបញ្ជូនជនជាតិយួនចូលមករស់នៅក្នុងបណ្តាខេត្តទាំង៤របស់កម្ពុជា = ឥឡូវតើឃើញមានយួនប៉ុន្មាននាក់ហើយមករស់នៅក្នុងបណ្តាខេត្តទាំងនេះ?
៥- ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជាមិនបានលុបចោលខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទេ = ការអភិវឌ្ឈន៍បានដំណើរការរាប់ឆ្នាំមកហើយ ខេត្តទាំង៤នៅតែត្រូវគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជាដដែល អត់មានជនបរទេសណាមកកាន់កាប់ទេ = ការចោទថាកម្ពុជាបាត់បង់ខេត្ត៤នៅភូមិភាគឦសានផ្ទុយពីការពិតទាំងស្រុង។
៦- ស្រ៊ុន ស្រ៊ន ដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះគឺជាមេក្លោងញុះញង់ឲ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា = ស្រ៊ុន ស្រ៊ន សមនឹងចូលដេកគុកមែនហើយ។
៧- ការនិយាយថាយួននឹងទន្ទ្រានយកបណ្តាខេត្តខ្មែរផ្សេងៗទៀតជារបស់ខ្លួន = សំដីរបស់ស្រ៊ុន ស្រ៊ន ពិសពុលណាស់ក្នុងការញុះញង់ប្រជាជនខ្មែរឲ្យ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា?
៨- គ្រាន់តែអភិវឌ្ឈន៍ខេត្ត៤នៅតំបន់ឦសានពួកវានាំគ្នាថារាជរដ្ឋាភិបាលកម្ពុជាប្រគល់ដី៤ខេត្តឲ្យយួន = សុទ្ធតែអាពួកអាមួលបង្កាច់ ល្មមចាប់វាមកញាត់គុកឲ្យអស់ហើយ?
៩- បញ្ហាទឹកដីជាបញ្ហារសើបសម្រាប់ប្រជាជនខ្មែរគ្រប់រូប = ដូច្នេះការយកបញ្ហាទឹកដីមកញុះញង់គឺជាការគ្រោះថ្នាក់ខ្លាំងបំផុត ដែលចាំបាច់ត្រូវចាត់វិធានការណីក្តៅនិងម៉ឺងម៉ាត់ជាទីបំផុត។
១០- ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី មានឧបាយកលពិសពុលណាស់ = វាបានប្រែក្រឡះពីវាបានចុះកិច្ចព្រមព្រៀងឲ្យខេត្ត៤ទៅយួនសេរីមកមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាថាបញ្ចូលខេត្ត៤ក្នុងផែនការអភិវឌ្ឈន៍តំបន់ត្រីកោណទៅឲ្យវៀតណាមទៅវិញ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print