លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា អញ្ជើញចុះពិនិត្យការដ្ឋានអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង និងអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោកអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ និងមានរួមដំណើរជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះពិនិត្យការដ្ឋានអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង និងអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុង-ខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថា ៖ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងត្រែង នៃគម្រោងអភិវឌ្ឍន៍ទីក្រុង ព្រមទាំងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីបម្រើជាសាធារណៈប្រយោជន៍។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានសាងសង់ និង ពាក់ព័ន្ធនឹងវិស័យទឹកកខ្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បាននឹងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ផងដែរ នោះគឺការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដែលកំណត់អំពីក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅខេត្ត សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារបរិស្ថាន។
សូមចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះស្ថិតស្ថេរគង់វង្ស ប្រើប្រាស់បានយូរអង្វែងទៅអនាគត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print