ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងនេះ ដែលបានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ប៉ុន្តែ បែរគ្រោះថ្នាក់ចរាចរណ៍កើនឡើង ដូច្នេះស្នើឱ្យកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាច រណ៍ផ្លូវគោកនេះបន្ថែមទៀត។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំបែប ខណៈ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ របស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា៖ ក្នុងនាមសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញសូមកោត សរសើរកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ដែលធ្វើឱ្យ បទល្មើសព្រហ្មទណ្ឌថយចុះ ដោយនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌបានកើតមាន ៣៧លើក/៤២លើក ថយចុះ ៥លើក ស្មើនឹង១១.៩០% ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៤ករណី ឃាត់ខ្លួន ៤១នាក់។បង្ក្រាបបទល្មើសគ្រឿង ញៀន បាន ១៨១ករណី ឃាត់ខ្លួន ៣៨៤នាក់។ បានធ្វើការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣១០មុខសញ្ញា។ ប៉ុន្តែ បែរជាគ្រោះថ្នាក់ចរាចរណ៍កើនឡើងទៅវិញ ពោលគឺនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៨៣លើក/៦៩លើក កើនឡើង ១៤លើក ស្មើនឹង ២០,២៨%។
ឯកឧត្ដម ហួត ហៃ បានបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ ជារឿងធំមួយ ដោយក្នុងមួយថ្ងៃវាបានសំលាប់មនុស្សពី៥ទៅ៦នាក់ នៅទូទាំងប្រទេស ហើយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់។ ដោយឡែកសម្រាប់រដ្ឋបាលរាជធានីភ្នំពេញក៏បានយកចិត្តទុកដាក់ខ្លាំងដែរ សំដៅធ្វើយ៉ាងណាអោយគ្រោះថ្នាក់ចរាចរណ៍ទាំងនេះត្រូវបានកាត់បន្តយ។
ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៨ ក្នុងនោះរួមមាន៖ទី ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ទី ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។ទី ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ទី ៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពប្រធាន- អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៤។ ទី ៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួល ស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ។ទី ៦- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មការ រៀបចំគម្រោងរាជធានីភ្នំពេញ។ ទី៧- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិ ការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ។ ទី ៨- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print