ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមសផ្តន្ទាទោសសម្រេច “ពិន័យ” ប្រធានគណបក្សភ្លើងទៀន គឺលោក ទាវ វណ្ណុល ចំនួន១០ លានរៀល និងឲ្យសងជំងឺចិត្តទៅដើមបណ្ដឹង រដ្ឋប្បវេណីចំនួន ៦ ០០០ លានរៀល ពាក់ពន្ធសំណុំរឿងបទ «បរិហារកេរ្តិ៍ ជាសាធារណៈ» ប្រព្រឹត្ត នៅចំណុច រាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ។
បន្ទាប់ពីសាលក្រមបានប្រកាសរួចរាល់ លោក ជូង ជូងី ជាមេធាវីការពាការសិទ្ធិឲ្យលោក ទាវ វណ្ណុល បានថ្លែងនៅខាងក្រៅបរិវេ ណសាលាដំបូងរាជធានីភ្នំពេញប្រាប់អ្នកសារព័ត៌មានថា ការ សម្រេចនេះជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ព្រោះថា អ្វីៗដែលលោកទាវ វណ្ណុល និយាយជាការពិត និងជាការបញ្ចេញមតិ ។
សូមបញ្ជាក់ថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លេីងទៀន ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្តឹងពីបទធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជារដ្ឋាភិបាល និងរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់បទសម្ភាសន៍ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំង អន្តរជាតិ RFI ជាខេមរភាសា ក្នុងខណៈពេលដែលលោក ទាវ វណ្ណុល ទៅបំពេញបេសកកម្មការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ តាមរយៈការដកស្រង់សម្ដីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថា រាជរដ្ឋាភិ បាលបានដាក់កាំមេរ៉ានៅមុខផ្ទះរបស់លោកដេីម្បីឃ្លាំមេីលសកម្មភាព២៤ ម៉ោង ។ លោកបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងលិទ្ធិប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រ ជែងនយោបាយ និងប្រជាពរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល ។ ពេលនេះលោក ទាវ វិណ្ណុល មិនស្ថិតនៅក្នុងប្រទេសទេ ៕ ដោយ៖ រ៉ារ៉ា