រថយន្តកូរ៉េឃ្លុបដាច់ចង្កូត ហ្វ្រាំងមិនសុីជ្រុលបុកផ្ទប់របងផ្ទះពលរដ្ឋ របួសកៀបជាប់ជើងអ្នកបើកបរ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបមួយគ្រឿង បើកលឿនដាច់ចង្កូត​ ហេីយហ្វ្រាំងមិនជាប់ រេចង្កូតជ្រុលទៅបុកផ្ទប់របងផ្ទះប្រជាពលរដ្ឋ ខ្ទេចរួញកាប៊ីន របួសកៀបជើងអ្នកបើកបរជាប់ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េឃ្លុប ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-5763 បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ទៀត​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង ពីកើតទៅលិចលឿនដាច់ចង្កូត​ ហេីយហ្វ្រាំងមិនជាប់ ក៏រេចង្កូតជ្រុលទៅបុកផ្ទប់របងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខ្ទេចរួញកាប៊ីន របួសកៀបជើងអ្នកបើកបរ ។

...

ក្រោយកើតហេតុ ត្រូវបានរថយន្តឃ្លុបមួយគ្រឿងផ្សេងទៀតទាញថយចេញ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយគាស់ ដើម្បីយកអ្នកបើកបរចេញ នាំយកទៅពេទ្យ ។ ចំណែករថយន្ត សមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print