នាយកប្រតិបត្តិអាយុ 65 ឆ្នាំម្នាក់ បានកែរប្រែវាសនា បុគ្គលិក88%របស់គាត់ឲ្យក្លាយទៅជាទៅជាមហាសេដ្ឋីបន្ទាប់ពីលក់ក្រុមហ៊ុនរបស់គាត់ក្នុងតម្លៃ 70 លានដុល្លារ។
នៅពេលដែលលោក Jay Chaudhry លក់ក្រុមហ៊ុនដំបូងរបស់គាត់ក្នុងតម្លៃ 70 លានដុល្លារ គាត់មិនបានផ្តោតខ្លាំងទៅលើភាពមានបានរបស់គាត់ទេ តែគាត់មានកិច្ចព្រមព្រៀងដែលអាចប្រែក្លាយបុគ្គលិករាប់សិបនាក់របស់គាត់ទៅជាមហាសេដ្ឋី។
មហាសេដ្ឋី Chaudhry ត្រូវបានគេស្គាល់សព្វថ្ងៃនេះថាជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Zscaler ដែលជាក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតដែលមានតម្លៃប្រហែល 28 ពាន់លានដុល្លារគិតត្រឹមរសៀលថ្ងៃពុធ។ ត្រលប់ទៅឆ្នាំ 1998 គាត់គឺជាសហគ្រិនដំបូងគេដែលលក់អាជីវកម្ម SecureIT ដែលគាត់បានចាប់ផ្តើមជាមួយប្រពន្ធរបស់គាត់ឈ្មោះ Jyoti ទៅឲ្យក្រុមហ៊ុន VeriSign នៅក្នុងកិច្ចព្រមព្រៀងទទួលភាគលាភភាគហ៊ុនជាមួយគ្នា។
ប្រហែលពីរឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងបានបិទ នៅពេលដែលតម្លៃភាគហ៊ុនរបស់ VeriSign កើនឡើងខ្លាំង កើនឡើងច្រើនជាង 2,300% ដោយបិទនៅកម្រិតខ្ពស់នៃ $253 ក្នុងមួយហ៊ុន ។
បុគ្គលិកជាង 70 នាក់ក្នុងចំណោមបុគ្គលិកសរុប 80នាក់របស់ក្រុមហុន SecureIT ក្រដាសបានក្លាយទៅជាមហាសេដ្ឋី។
Chaudhry និយាយថា៖ «បុគ្គលិកទាំងនោះសឹងតែឆ្កួតនៅក្នុងក្រុមហ៊ុនព្រោះមិនដែលគិតលុយច្រើននោះទេ»។ “ពួកគេជាច្រើនបានទិញផ្ទះថ្មី។ ពួកគេបានទិញរថយន្តថ្មី។ ខ្ញុំស្គាល់បុរសម្នាក់ គាត់ឈប់សម្រាករយៈពេលប្រាំមួយខែ ជួល [ផ្ទះចល័ត] ហើយបានធ្វើដំណើរជុំវិញប្រទេស។ ពួកគេអាចធ្វើអ្វីដែលពួកគេចង់ធ្វើ»។
រឿងរ៉ាវស្រដៀងគ្នានេះក៏កើតឡើងចំពោះ មហាសេដ្ឋី Mark Cuban ដែល បានផ្តល់ប្រាក់រង្វាន់ដល់បុគ្គលិកបន្ទាប់ពីលក់ Broadcast.com ទៅ Yahoo ក្នុងតម្លៃ 5.7 ពាន់លានដុល្លារក្នុងឆ្នាំ 1999។ ទង្វើនេះបានប្រែក្លាយបុគ្គលិករាប់រយនាក់របស់គាត់ទៅជាមហាសេដ្ឋីភ្លាមៗ។