អតីតសន្តិសុខស្ថានីយ៍ប្រេងឥន្ធនៈPTTប្រើកាំបិតចុងស្រួចចាក់ជនរងគ្រោះ តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ អតីតសន្តិសុខស្ថានីប្រេងឥន្ធនៈPTT ដែលប្រើកាំបិតចុងស្រួចចាក់ជនរងគ្រោះជាមិត្តភក្តិ ធ្លាប់រួមការងារជាមួយគ្នា បណ្តាលឲ្យរងរបួសជាទម្ងន់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតជាមុន បង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើ សកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាល ឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគម ន៍លើករណីខាងលើនេះ កម្លាំងសមត្តកិច្ចមូលដ្ឋានកងរាជអាវុធ ហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមជាមួយប្រជាពល រដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទ ប្រុស អាយុ៤៧ ឆ្នាំ យកទៅធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ អ៊ុង វណ្ណា បានសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះប្រាកដមែន ។ ដោយមូលហេតុ កាលពីអំឡុងឆ្នាំ២០២១ ខ្លួនបានចូលធ្វើការជាសន្តិសុខនៅស្ថានីយ៍ប្រេងឥន្ធ នៈPTT អស់រយៈពេលជិត៣ឆ្នាំ មកហើយ ។ ក្រោយមកជនរង គ្រោះ ក៏បានចូលធ្វើការជាមួយខ្លួនដែរ និងបានប្រចាំការជាមួយ គ្នា ដោយជនរងគ្រោះយាមខាងមុខ ចំណែកខ្លួនយាមខាងក្រោយ ។ លុះពេលធ្វើការជាមួយគ្នាយូរៗ ទៅ ក៏មានបញ្ហាជាមួយគ្នា បង្កើតបានជាជម្លោះជារឿយៗ និងធ្លាប់ឈ្លោះប្រកែកទាស់ទែងគ្នា រហូតប្រើអំពើហិង្សាទៅលើទៅវិញទៅមក បង្កឲ្យមានរបួសស្នាមផងដែរ ។ ក្រោយមកជនរងគ្រោះក៏បានប្តឹងទៅថៅកែស្ថានីយ៍ ហើយថៅកែក៏បានហៅពួកខ្លួនទាំងពីរនាក់ មកសួរនាំហេតុផល បន្ទាប់ពីសួរនាំរួច គាត់បានណែនាំខ្លួនចំនួន២ ទៅ៣ លើក ប៉ុន្តែខ្លួនមិនបានអនុវត្ត និងស្តាប់តាមការណែនាំរបស់ថៅកែទេ ។ ហេតុផលទាំងអស់នេះទើបថៅកែសម្រេចចិត្តបញ្ឈប់ខ្លួនពីការងារសន្តិសុខក្នុងកំឡុង ខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យខ្លួនមានគំនិតគុំគួនស្អប់ទៅលើជនរងគ្រោះ ចាប់ពីពេលនោះរហូតមក និងបានគិតក្នុងចិត្តថា ថ្ងៃណាមួយនឹងរៀបគម្រោងសម្លាប់ជនរងគ្រោះ ។ លុះដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១២និង៣០នាទី ខ្លួនបានជិះម៉ូតូ មកកន្លែងកើតហេតុ ដោយមានកាំបិតចុងស្រួចសៀតនឹងចង្កេះខោ សំដៅទៅទីតាំងជនរងគ្រោះធ្វើការ ពេលទៅដល់ក៏ឃើញជនរងគ្រោះកំពុងរីយ៉ែឡាន ខ្លួនក៏ឈប់ម៉ូតូក៏ទៅនិយាយជាមួយគ្នាមួយសន្ទុះ ហើយខ្លួនក៏ធ្វើសកម្មភាពដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះត្រូវចំក្បាលពោះ បណ្តាលឲ្យជាប់កាំបិតរងរបួសធ្ងន់ ។ បន្ទាប់ពីធ្វើសកម្មភាពរួចខ្លួនព្យាយាមរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះអន្តរាគមន៍ រួមជាមួយបុគ្គលិកស្ថានីយ៍ ចាប់ខ្លួនតែម្ដងទៅ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print