ប្រុងប្រយ័ត្ន! ចំពោះមេរោគនៅលើកម្មវិធី Telegram តាមរយៈរូបភាព វីដេអូអាសអាភាស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤។

ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានសង្កេតឃើញ វត្តមានជនឆ្លៀតឱកាស បានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបណ្តាគ្រុបធំៗដែលមានសមាជិកជាច្រើននាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយ ( Phishing Link) ឬ File ផ្ទុកមេរោគដើម្បីចូលទៅគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ក្នុងគោលបំណងផ្ញើសារដែលផ្ទុកមេរោគទៅកាន់គណនីផ្សេងៗទៀត (contact) និងគ្រុប (Group) របស់ជនរងគ្រោះជាដើម។

ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះករណីខាងលើ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានអំពាវនវដល់ ប្រជាពលរដ្ឋ និងសាធារណជនដូចខាងក្រោម៖

១. សូមកុំចុចតំណភ្ជាប់ ឬ File ឯកសារដែលពុំមានប្រភពច្បាស់លាស់

២. សូមធ្វើបច្ចុប្បន្នភាពទូរសព្ទ tablet និងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ

៣. សូមកំណត់មុខងារ Two-Step Verification នៅលើគណនី Telegram របស់លោកអ្នក

...

៤. ករណីសង្ស័យឧក្រិដ្ឋជនបច្ចេកវិទ្យាចូលគ្រប់គ្រងគណនី Telegram សូមចូលទៅពិនិត្យក្នុង Setting -> Devices -> Terminate All Others Sessions ដើម្បីកាត់ផ្តាច់ឧបករណ៍ដទៃដែលកំពុងគ្រប់គ្រងគណនី telegram របស់លោកអ្នក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print