នគរបាល​ស្រុកត្រាំកក់ ចុះស្រាវជ្រាវ​បង្ក្រាបមុខសញ្ញាដឹកជញ្ជូនជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ នៅរសៀល​ថ្ងៃសៅរ៍​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុក​ត្រាំកក់ ចុះស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ និងឃាត់ខ្លួន​មុខសញ្ញាដឹកជញ្ជូនជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់​ចំនួន​ ០៥នាក់​ នៅទីតាំង​ចំនួនពីរផ្សេងគ្នា​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​អនុវត្ត​វិធានការ​តាមច្បាប់។

ប្រភពដដែលបន្តថា​ ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគុស ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ កាលពីល្ងាចថ្ងៃទី២៣​ កក្កដា​ថ្មីៗនេះ​ បានចុះបង្ក្រាបករណីដឹកជញ្ជូនជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ០១ករណី ចំនួន ០២ទីតាំង​ មានដូចខាងក្រោម​៖
*ទីតាំងទី០១ នៅចំនុចផ្លូវលំដីស ស្ថិតក្នុងភូមិអកពង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ញ៉ែម ភិន ភេទស្រី អាយុ ៧៣ ឆ្នាំ មានទីលំនៅភូមិទំនប់ជ្រៃ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (ដឹកជញ្ជូន) ដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច និងម៉ូតូ ០១គ្រឿង។

*ទីតាំងទី០២ នៅចំនុចភូមិទំនប់ជ្រៃ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ដូចខាងក្រោម ៖
១.ឈ្មោះ ឆែម ចំរើន ហៅ ២១ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិទំនប់ជ្រៃ ឃុំគុស ស្រុកត្រាំកក់ (ជួញដូរ និងប្រើប្រាស់)។
២.ឈ្មោះ ឆឹង វុទ្ធី ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ (ប្រើប្រាស់)។
៣.ឈ្មោះ ម៉ី រ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ (ប្រើប្រាស់)។
៤.ឈ្មោះ នៅ ពុទ្ធា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់ (ប្រើប្រាស់)។

...

ក្នុងប្រតិបត្តិការនោះ​ សមត្ថកិច្ចបានដកហូតវត្ថុតាងនៅក្នុងរោងឈើជនសង្ស័យឈ្មោះ ឆែម ចំរើន ហៅ២១ បានរួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ធំ ម៉ូតូ ០១គ្រឿង ទូរស័ព្ទដៃ ០២គ្រឿង កាំភ្លើងកែច្នៃ ០១ សម្ភារៈប្រើប្រាស់សម្រាប់ជក់ និងថង់ច្រកថ្នាំមួយចំនួន ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print