មន្ត្រីរដ្ឋបាលព្រៃឈើបង្រ្កាបរថយន្តដឹកផលអនុផលព្រៃឈើ យកទៅបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាយខណ្ឌរដ្ឋបាលជលផលព្រៃឈើខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹក ថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះថា មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកក្រគរ សង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ បានបង្រ្កាបរថយន្ត១គ្រឿងមានផ្ទុកផលអនុផលព្រៃឈើ(អុស)ចំរុះ ដើម្បីនាំយកទៅបន្តនីតិវិធី ។

លោក នាយខណ្ឌឲ្យដឹងទៀតថា ករណីមន្ត្រីក្រោមឱវ៉ាតបង្រ្កាបរថយន្តដឹកផលអនុផលព្រៃឈើខាងលើ ធ្វើឡើងស្ថិតនៅភូមិរលាំងត្រាច ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

...

លោក ឲ្យដឹងបន្តទៀតថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 1159 មានផ្ទុកផលអនុផលព្រៃឈើ(អុស)ចំរុះពេញព្រាប ចំនួន២០.៤ស្ទែរ ។ បច្ចុប្បន្ន វត្តតាង រថយន្ត រួមទាំងឈើនាំយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ដើម្បីអនុវត្តនីតិវិធី ។ ប៉ុន្តែលោក ពុំបានបញ្ជាក់អំពីការឃាត់ខ្លួនតៃកុងឬម្ចាស់រថយន្ត ត្រូវបានឃាត់ចាប់នោះឡើយ ៕ ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print