ក្មេងប្រុសស្រីចំនួន២នាក់ លង់ទឹកស្រះស្លាប់ នៅស្រុកបាកាន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មានករណីក្មេងលង់ទឹកស្លាប់ចំនួន២នាក់ កើតហេតុនៅចំណុចស្រះទឹកខាងជើងផ្ទះឈ្មោះ រិន ចាន់ធូ ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់​ កាលពីយប់ថ្ងៃទី២៦ ខែកក្កដាម្សិលមិញនេះ​។

យោងតាម​របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បាននៅថ្ងៃទី២៧​ ខែកក្កដា​នេះថា៖ ជនរងគ្រោះ ១-ឈ្មោះ ធូ ផានិត ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ឪពុកឈ្មោះ រិន ចាន់ធូ អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើនឹងម្ដាយឈ្មោះ សួរ ម៉ន អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះ២-ឈ្មោះ ភីន សីម៉ា ភេទស្រី អាយុ២ឆ្នាំ មានទីលំនៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ឪពុកឈ្មោះ ឈុំ ភីន អាយុ៣២ឆ្នាំ នឹងម្ដាយឈ្មោះ សួ ម៉ាច អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បច្ចុប្បន្នកំពុងធ្វើការនៅប្រទេសថៃ បានផ្ញើកូនឲ្យបងស្រីបង្កើតឈ្មោះ សួ ម៉ន មើលថែឲ្យ។ 

ក្មេងទាំង២ នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ប៉ុន្តែសង្គ្រោះពុំទាន់បានស្លាប់ទាំងពីរនាក់។ មូលហេតុ៖ក្មេងទាំងពីរបាននាំគ្នាទៅលេងនៅមាត់ស្រះទឹកខាងលើ ហើយបានរអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹក ដោយឪពុកម្ដាយរវល់ដាំស្លនៅផ្ទះបាយ ទើបបណ្ដាលឱ្យកូននិងក្មួយលង់ទឹកស្លាប់។

បច្ចុប្បន្នសពក្មេងទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print