ឃាត់ខ្លួនបានហើយ! បុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ​ ក្នុងទន្លេមេគង្គ

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានធ្វើការស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនបុរសម្នាក់ដែលបានជាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើទូកនេសាទនៅក្នុងទន្លេមេគង្គ ខណៈកំពុងធ្វើការនេសាទ បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច​កំពុង​នាំខ្លួនយកមកសួរនាំលេីករណីនេះហេីយ។

បេីតាមការ​បញ្ជាក់ពី​លោក ប៊ុន សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតសាល​ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ​ បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ ឃិន ភារម្យ អាយុ ៥២ឆ្នាំ រស់លំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។​ លោកបន្តថា​ ពាក់ព័ន្ធនឹងករណីខាងលើកំពុងតែសួរនាំ និងអង្កេតទៅលើរឿងនេះនៅមិនទាន់មានចំណាត់ការបែបណានោះទេ។

សូមជម្រាបជូនថា​ ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះ មានគ្រុបបណ្តាញទំនាក់ទំនងសង្គមគណនីឈ្មោះ របាយការណ៍ថ្មី គ្រុប៥៥៥នាក់ និងគណនីហ្វេសប៊ុកឈ្មោះ បងសំណាង មានលាភ បានបង្ហោះព័ត៌មាន បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិព្រះរាជាណាចក្រកម្ពុជាមកជាន់នៅលើទូកនេសាទ នៅក្នុងទន្លេមុខ​សាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

រដ្ឋបាលខេត្តក្រចេះ បានចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសខាងលើ មកកាន់អធិការដ្ឋាន​នគរ​​បាលក្រុងក្រចេះ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print