កូរ៉េខាងជើងពង្រឹងសមត្ថភាពទប់ទល់ជាមួយសត្រូវ

ចែករំលែក៖

ឧត្តមសេនីយ៍កូរ៉េខាងជើងបានប្តេជ្ញាថា នឹង “បំផ្លាញសត្រូវ” នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាមហើយត្រូវបានបញ្ជាដោយមេដឹកនាំគីម ជុងអ៊ុន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅ ថ្ងៃទី 28 ខែកក្កដាថា មន្ត្រីយោធាជាន់ខ្ពស់រួមមាន វរសេនីយ៍ឯក Ri Un-ryong និងវរសេនីយ៍ទោ Yu Kyong-song កងទ័ពជើងទឹកបានប្រកាសថា ពួកគេនឹងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីរៀបចំ “ការវាយប្រហារដ៏លើសលប់គ្រប់ពេលវេលា និងបំផ្លាញសត្រូវភ្លាមៗតាមបញ្ជារបស់មេដឹកនាំគីម ជុងអ៊ុន»។
ការលើកឡើងខាងលើត្រូវបានគេនិយាយសំដៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ក្រុមមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី 27 ខែកក្កដាក្នុងខួបលើកទី 71 នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់សង្គ្រាមកូរ៉េ។ កិច្ចប្រជុំនេះមានការចូលរួមពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចគោរពវិញ្ញាណក្ខន្ធទាហានដែលបានចូលរួមក្នុងសង្គ្រាមកូរ៉េឆ្នាំ 1950-1953 ។
កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតទេ ហើយការពិភាក្សាស្តីពីការកាត់បន្ថយភាពតានតឹងនិងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានជាប់គាំងតាំងពីឆ្នាំ 2019 ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងថ្មីៗនេះបាននិយាយថា ពួកគេមិនរំពឹងថានឹងរង់ចាំការផ្លាស់ប្តូរនោះទេ ទោះបីជាប្រធានាធិបតីអាមេរិកបន្ទាប់ជានរណាក៏ដោយ។
កន្លងមក នៅថ្ងៃទី 26 ខែកក្កដា ដែលជាថ្ងៃគម្រប់ខួបនៃសង្គ្រាមកូរ៉េ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើសុន្ទរកថាមួយដោយបញ្ជាក់ថា បេសកកម្មដ៏ពិសិដ្ឋរបស់មនុស្សជំនាន់បច្ចុប្បន្នគឺការកសាង “ឋានសួគ៌សម្រាប់ប្រជាជន” គឺផ្អែកលើមនោគមវិជ្ជា ដែលអ្នកឈ្នះជំនាន់មុនបានការពារដោយឈាមរបស់ពួកគេ។
ក្នុងឱកាសនេះ លោក គីម បានទៅទស្សនាវិមានគោរពវិញ្ញាណក្ខន្ធទាហានដែលបានចូលរួមក្នុងសង្គ្រាមកូរ៉េឆ្នាំ 1950-1953 រួមទាំងអគារមិត្តភាពរំលឹកដល់ទាហានកងទ័ពចិនដែលបានប្រយុទ្ធជាមួយកូរ៉េខាងជើង៕ ដោយធីរីណា

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print