សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តពោធិ៍សាត់ ស្តីពីចំណាត់ការលើសំណុំរឿងក្រុមក្មេងទំនើងចំនួន ៥នាក់ ដែលប្រើប្រាស់ដាវ និងកាំបិតផ្គាក់ជាអាវុធ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តពោធិ៍សាត់ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៩៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដែលទាក់ទងនឹងជនល្មើសជាក្មេងទំនើងមានគ្នា៥នាក់ដូចខាងក្រោម ៖

១-ឈ្មោះ ភួន ចាន់រៈ ភេទប្រុស អាយុ១៦ឆ្នាំ (មានខ្លួន) អាយុ១៧ឆ្នាំ (មានខ្លួន)

២-ឈ្មោះ សន សុផាត ភេទប្រុស ៣-ឈ្មោះ ឆន វីរៈបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន)

៤-ឈ្មោះសុវណ្ណកាន់ឈីត ហៅឈឺត ភេទប្រុស អាយុ១៤ឆ្នាំ (មានខ្លួន)

៥-ឈ្មោះ មូសារុំ លី ហៅស៊ូលូ ភេទប្រុស អាយុ១៦ឆ្នាំ (មានខ្លួន)​ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៤ តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីបានសួរចម្លើយ ជនត្រូវចោទជាក្មេងទំនើងទាំង៥នាក់ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្នលើជនល្មើសជាក្មេង ទំនើងទាំង៥នាក់ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ នៅ ពន្ធនាគារខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

...

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលា ម៉ោង២២និង៣៥នាទី ជនល្មើសជាក្មេងទំនើងទាំង៥នាក់ខាងលើ បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពជាក្រុមនៅស្តុប សំពៅមាស ក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយត្រូវសមត្ថកិច្ចដាក់គោលដៅត្រួត ពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ជាតិស្រវឹង និងបង្ការទប់ស្កាត់ក្មេងទំនើង ចាប់ឃាត់ខ្លួនចំនួន៥នាក់ បន្ទាប់ពីឆែឆេររក ឃើញនិងដកហូតដាវសាំម៉ូរ៉ាយ១ដើម ដាវកែឆ្នៃ២ដើម ម៉ូតូ២គ្រឿង និងទូរសព្ទ័ដៃ៣គ្រឿង សកម្មភាពក្មេងទំនើងទាំង៥ នាក់នេះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដែលតុលាការបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print