រថយន្ដឡិចស៊ីស​LM350h បេីក​បុក​រថយន្ត​ស៊េរី​ទំនើប​BMW រងការ​ខូចខាត​ យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរីទំនើប​ម៉ាក​ឡិចស៊ីស LM350h ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​BMW i8 ដែល​បេីក​ដោយ​ស្ត្រី​​ម្នាក់​នៅ​ផ្លូវ​បំបែក​ជាបួន​ បណ្តាល​ឱ្យរងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​  ។
​   ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០និង​១០នាទី​យប់​ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤​ នៅចំណុច​ផ្លូវលេខ៤៣៦កែង​ផ្លូវ​លេខ៩៩​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ ។
​    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​ស្ត្រី​ម្នាក់​បេីក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ BMW​ i8 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2CC-2881 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៤៣៦​ក្នុងទិសដៅ​ពី​
កេីត​ទៅ​លិច​ លុះ​មកដល់​ចំណុច​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ ឡិចស៊ីស​ LM 350h ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2CB-8611ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៩៩ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ហេីយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ក៏ជ្រុល​ទៅ​បុករថយន្ត​BMWយ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យរថយន្ត​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​
ស្តាំ​ ។
​  ដោយ​ឡែក​ខាង​រថយន្ត​ឡិចស៊ីស​វិញ​ រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ ផ្ទុះ​ពោងសុវត្ថិភាព​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ដូច​គ្នា​។
​   ករណី​នេះ​ដែរ​បន្តិច​ក្រោយ​មក​ក៏មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចំការមន​បានទៅ​ដល់កន្លែង​កេីតហេតុ​ ហេីយ​បានអោយ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នាមួយ​ជំហាន​សិន​។
​   ក្រោយ​ពេល​កេីតហេតុ​ ភាគី​ទាំង​សងខាង​បានសម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ឡិចស៊ីស​សុខចិត្ត​យក​រថយន្ត​BMWទៅ​ជួសជុល​អោយ​វិញ​ដេីម្បី​បញ្ចប់​រឿង​  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print