យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីរថយន្តមិនស្គាល់ម៉ាក បេីកបុកនិងកិនរួចរត់បាត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបេីកបុកនិងកិនយុវជនម្នាក់បណ្ដាលឱ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម រួចបេីកគេចបាត់ពីកន្លែងកេីតហេតុ ដោយករណីនេះបានបង្កឡេីងកាលពីវេលាម៉ោង ១៩និង៤០នាទី ថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា៖
១-ភាគីម៉ូតូម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HY-1697  អ្នកបើកបរមានឈ្មោះ យូ
គឹមហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរសិស្ស មានទីលំនៅផ្ទះលេខ២៩ ផ្លូវលេខ១៧B បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ) ។
២-ភាគីរថយន្តមិនស្គាល់ម៉ាក អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ បេីករថយន្តគេចបាត់ពីកន្លែងកេីតហេតុ ។
ចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វេីឯកសារ រួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បន្ទាប់មក សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះធ្វេីការប្រមូលវត្ថុតាងដែលនៅសល់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងបន្តស្រាវជ្រាវរករថយន្តបង្កហេតុមកចាត់ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print