លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមសម្ដែងនូវការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ៖ នាងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា ៖ ស្ថិតក្នុងវេលាដ៏វិយោគសោកសៅនេះ នាងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពោរពេញដោយក្ដីសោកស្ដាយអាឡោះអាល័យជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំង ២ រូប សូមបានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print