លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សរសើរអាជ្ញាធរនិងប្រជាពលរដ្ឋឌេលបានធ្វើឲ្យទីក្រុងស្អាតគ្មានថង់ប្លាស្ទិកនៅតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបាន ឱ្យដឹងថា ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជន និងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុន។

លោករដ្ឋមន្រ្តី បានលើកឡើងពីការទុកដាក់សំរាម ការប្រែឥរិយាបទវិជ្ជមានចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសអញ្ជើញជាអធិបតីបើក បើកយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅខេត្តក្រចេះ នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តក្រចេះ អង្គការGIZ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដោយមានការចូលរួម ពីប្រតិភូថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រុង ព្រះសង្ឃ ល៩កគ្រូអ្នគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ លោករដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត៨,៧លាននាក់ នៅលើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ។

ជាមួយគ្នានេះ ការសម្អាតសម្រាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត ចំពោះការចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្ពុជាផងដែរ ។

លើសពីភាពស្អាត លោកបណ្ឌិត អ៊ាង សុផល្លែត ការដាំ ដើមឈើឱ្យបាច្រើន និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។

ជាមួយគ្នានេះ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសំដែងការគាំត្រយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាក់ចេញដើម្បីភាពស្អាត ភាពបៃតង និងឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ តាមរយៈកម្មវិធីនៅថ្ងៃនេះ ឯកឧត្តមបានស្នើឱ្យមានការចែករំលែក និងការចូលរួមទាំងអស់គ្នា ទុកដាក់សំរាមឱ្យបានល្អ ដើម្បីជៀសវាងកុំឲ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូលយកទុកឲ្យមានរបៀបរៀបរយផងដែរ និងធ្វើឱ្យមូលដ្ឋាននិងសហគមន៍ស្អាត។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នឹងបន្តគាំទ្រចូលរួមយុទ្ធនាការដាក់ចេញដោយក្រសួងបរិស្ថាន សម្អាតអនាម័យ និងវិចខ្ចប់សម្រាម នៅទីតាំងរបស់ខ្លួន ដើម្បីសោភ័ណ្ឌភាពនិងអនាម័យបរិស្ថានស្អាតនៅពេលអនាគត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print