រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញមន្រ្តីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចុះជួសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីរសៀលម្សិលមិញនេះ​ បានជំរុញឱ្យមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាពិសេសសម្អាតប្លាស្ទិកនៅលើគោក ក្នុងទឹកនិងលើអាកាស ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។

នៅក្នុងឱកាសនោះ​ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ជំរុញឱ្យពង្រឹងការអនុវត្តច្បាប់ ១០០% ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារៈនិងផែនទីសម្រាប់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ការដាំកូនឈើ និងស្តារព្រៃឈើ ដើម្បីភាពបៃតង ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព នឹងរក្សាបាននូវអព្យាក្រឹតកាបូន និងសម្រេចបានគោលដៅជាប្រទេសមានគម្របព្រៃ ៦០% នៅឆ្នាំ២០២៥ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print