ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងនសន្លប់ស្តូកស្តឹងហើយត្រូវរថយន្តសាម៊ុយដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្គោះភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។
...
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចមុខភោជនីដ្ឋាន ពន្លឺរស្មីពេជ្យ ស្ថិតតាមបណ្ដោយផ្លួវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកសុីរស់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BW-6900 បើកបរដោយបុរសម្នាក់ឈប់ឆ្លងផ្លូវបំណងចូលផឹកសុីក្នុងភោជនីដ្ឋាន ពន្លឺរស្មីពេជ្យ ពេលនោះស្រាប់តែមានម៉ូូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះបានជ្រុលទៅបុកនិងម៉ូតូបុរសម្នាក់ដែលកំពង់ឆ្លងផ្លូវខាងលើចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងសងខាងសន្លប់ស្តូកស្តឹងចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតស្ទើទាំងស្រុង។
ក្រោយកើតហេតុជនរងគ្រោះទាំងពីនាក់រត្រូវបានប្រជាពលរដ្ឋទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យកាល់មែតភ្លាមៗព្រោះសភាពអ្នករបួសធ្ងន់ធ្ងរ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌរងចាំការដោះស្រាយនៅពេលក្រោយ៕




ដោយ៖ តុង សីហា
...