ទំហំវិនិយោគផ្នែកសណ្ឋាគារនៅក្នុងប្រទេសវៀតណាមស្ថិតក្នុងលំដាប់កំពូលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ចែករំលែក៖

បើគិតពីទំហំនៃការវិនិយោគនៅពាក់ កណ្តាលទី១នៃឆ្នាំ២០១៦នេះវៀតណាមបានក្លាយជាទីផ្សារកំពូលទី៤នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

...

របាយការរបស់ក្រុមប្រឹក្សាផ្តល់យោបល់អចលនទ្រព្យ Jones Lang LaSalle បាន ឱ្យដឹងថា ប្រតិបត្តិការណ៍នៃការវិនិយោគផ្នែកអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល៦ខែដំបូងបានឈាន ដល់ ២៣៧,៦លានដុល្លារសហរដ្ឋអាមេរិក ពោលគឺជាប់ចំណាត់ថ្នាក់ទី៤បន្ទាប់ពី ជប៉ុន អូស្ត្រាលី និងចិន ។

កិច្ចព្រមព្រៀងដែលមានតម្លៃ៧៤,៩លានដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោង Intercontinental Asiana Saigon នៅក្នុង ទីក្រុងហូជីមិញស្ថិតក្នុងចំណាត់ថ្នាក់ទី១០ក្នុងអំឡុងពេលនេះ ។

ប្រតិបត្តិការសរុបក្នុងតំបន់នេះបានកើនឡើង១៣,២ភាគរយដល់ចំនួន៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិកធៀបនឹងឆ្នាំ មុនមួយទៀតដោយក្នុងនោះរួមមានជាងពាក់កណ្តាលមកពីទីផ្សារជប៉ុន ហើយទីផ្សារនេះត្រូវបានគេរំពឹងថានឹងបន្តគ្រប់គ្រង ទំហំនៃការវិនិយោគនៅក្នុងពេលវេលាដែលសេសសល់ក្នុងឆ្នាំនេះ។ ប៉ុន្តែក្រៅពីនេះក៏មានសកម្មភាពទិញខ្លាំងជាងប្រទេសវៀតណាមផងដែរនោះគឺនៅក្នុងប្រទេសកូរ៉េ ភូមា និងថៃជាដើម ។

លោក Mark Durran នាយកគ្រប់គ្រង ក្រុមហ៊ុន Hotels & Hospitality នៅក្នុង ប្រទេសអូស្ត្រាលីបានឱ្យដឹងថា បើទោះបីជាតម្លៃមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងក៏ដោយក៏នៅតែមានចំណងដ៏ខ្លាំងពីអ្នកវិនិយោគជាច្រើនទៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិផងដែរ ។

អ្នកវិនិយោគទាំងនោះក៏បានបន្តពង្រីកការយកចិត្តទុកដាក់របស់ពួកគេទៅលើ ទីផ្សារបន្ថែមទៀតដើម្បីស្រាវជ្រាវយក ឱកាសខ្ពស់ជាងនេះ ។

ការមកដល់នៃភ្ញៀវទេសចរនៅក្នុង ប្រទេសវៀតណាមបានកើនឡើង២១ភាគរយក្នុងរយៈពេល៦ខែដំបូង ហើយប្រទេស នេះសង្ឃឹមថា ចំនួនភ្ញៀវទេសចរបរទេស នឹងឈានដល់គោលដៅរបស់ខ្លួននាចុងឆ្នាំ២០១៧នេះ ៕

Vietname

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print