នគរបាលខណ្ឌសែនសុខឃាត់មនុស្ស១១នាក់ករណីប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស១១នាក់ដែលតែងតែនាំគ្នាទៅប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យលោកសង្ឃនោះត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីម៉ោង១១និង៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងក្រុម១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

...

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោក គួក សុខហួរ អធិការងខណ្ឌតំណាងអោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលារាជធានីភ្នំពេញ។

លោកអធិការរងខណ្ឌបានឲ្យដឹងថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោក ម៉ក់ ហុង អធិការខណ្ឌ ឲ្យចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញហើយលោកអធិការខណ្ឌបានបញ្ជាឲ្យលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន១១នាក់រួមនិងឧបកណ៍ប្រើប្រាស់មួយចំនួនផងដែ។

គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីជាសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសាយ៉ាងណាក៍ដោយតែនៅមិនចេះអស់ដែរហើយយើងសង្គេតឃើញថា កន្លងមកសមត្ថកិច្ចខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗគ្នាជាញឹកញប់និងឃាត់មនុស្សជាច្រើនផងដែរ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី៕

1

2

3

4

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print