ភ្នំពេញ៖ រថយន្តកុងតឺន័របើកមួយគ្រឿងបានរអិលថយក្រោយវិញ ខណៈឡើងទួលមិនរួច និងបង្កឲ្យកិនរថយន្តកាមរីមួយគ្រៀងកំពុងបើកបរបញ្ច្រាស់ទិសគ្នា ខណៈរថយន្តកុងតឺន័របើកឡើងផ្លូវ២៧១ ប៉ុន្តែសំណាងផងដែរជនរងគ្រោះមិនបណ្តាលឲ្យគ្រោះថ្នាក់ គ្រាន់តែខូចខាតរថយន្តមួយចំនួន។ ដោយឡែកអ្នកបើកបររថយន្តកុងតឺន័របង្កហេតុឃើញហេតុការណ៍នេះក៏បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បណ្តាលឲ្យមានកកស្ទះដល់អ្នកដំណើរយ៉ាងខ្លាំង។
ករណីរអិលធុងកុងតឺន័រសង្កត់លើរថយន្តនេះកើតឡើងនៅវេលាម៉ោង ១១ និង១០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តាយផ្លូវ៤៨៨កែងនឹង២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕
គួររំលឹកផងដែរ បញ្ហារថយន្តធុងធំ បើកចូលក្រុង ត្រូវបានហាមឃាត់ដោយសាលារាធានីភ្នំពេញ ដើម្បីធានាការធ្វើចរាចរណ៍មិនឲ្យកកស្ទះ ប៉ុន្តែក្រុមហ៊ុនខ្លះតែងតែបំពាន និងការខ្វះការទទួលខុសត្រូវពីសមត្ថកិច្ចទើបបណ្តាលឲ្យរថយន្តធំចូលក្រុងមិនបានអនុវត្តទៅតាមពេលវេលាដែលសាលារាជធានីអនុញ្ញាត៕
ដោយ៖ ស រស្មី