ក្រសួងការបរទេសចិន ៖ និន្នាការទូទៅនៃការបង្រួបបង្រួមជាតិមិនអាចរារាំងបាន កម្លាំងអបគមន៍ដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺមានតែផ្លូវទាល់តែមួយប៉ុណ្ណោះ

ចែករំលែក៖

អន្តរជាតិ ៖ ទាក់ទងអំពីពាក្យសម្តីពាក់ព័ន្ធរបស់បុគ្គលWilliam Laiអ្នកដឹកនាំតំបន់តៃវ៉ាន់ លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ខែកក្កដាថា គោលការណ៍ចិនតែមួយមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ និន្នាការទូទៅនៃការបង្រួបបង្រួមជាតិមិនអាចរារាំងបាន ហើយកម្លាំងអបគមន៍ដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺមានតែផ្លូវទាល់តែមួយប៉ុណ្ណោះ។មិនថាអាជ្ញាធររបស់បុគ្គលWilliam Laiបាននិយាយអ្វីឬក៏ធ្វើអ្វីក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតដែលត្រើយទាំងសងខាងសុទ្ធតែជារបស់ប្រទេសចិនតែមួយ ហើយក៏មិនអាចធ្វើឱ្យរង្គោះរង្គើនូវឋានៈផ្លូវច្បាប់ដែលកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះឡើយ។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ លោកLinJianបានថ្លែងថា សេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់ជាក់លាក់ម្តងទៀតនូវគោលការណ៍ចិនតែមួយ ពោលគឺគោលការណ៍ចិនតែមួយគឺជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលត្រូវទទួលស្គាល់ជាទូទៅនិងជាគំនិតឯកភាពជាទូទៅរបស់សហគមន៍អន្តរជាតិ។ ក្នុងនាមជាផ្នែកមួយរបស់ចិន តំបន់តៃវ៉ាន់មានលក្ខណសម្បត្តិអ្វីមកនិយាយអំពី”ឋានៈអធិបតេយ្យភាព”? បើតំបន់តៃវ៉ាន់ចង់ចូលរួមសកម្មភាពនៃអង្គការអន្តរជាតិ ចាំបាច់ត្រូវអនុលោមតាមគោលការណ៍ចិនតែមួយ។ គោលការណ៍ចិនតែមួយមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ និន្នាការទូទៅនៃការបង្រួបបង្រួមជាតិមិនអាចរារាំងបាន ហើយកម្លាំងអបគមន៍ដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺមានតែផ្លូវទាល់តែមួយប៉ុណ្ណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print