លោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី​៖​ កោតសរសើរការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ ម៉ាណែត អនុប្រធាន​អចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ច​ប្រជុំពិនិត្យ​វឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​គណៈកម្មាធិការកណ្តាល ​ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រី​ទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជន​កាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ក្នុងរាជធានីភ្នំពេញ សរុបប្រមាណចំនួន ១៣១នាក់ ។

ក្នុងឱកាសនោះ លោកស្រី​បណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានកោតសរសើរ​ចំពោះការរីកចម្រើន​របស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ និងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦០៣ នៅទូទាំងប្រទេស ហើយកម្លាំយុវជន​ទាំងនោះបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម និងមានសកម្មភាព​រស់រវើកក្នុងការងារមនុស្សធម៌ និងការងារសង្គម ព្រមទាំងមានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ដោយទទួលបានការលើកកម្ពស់ក្នុងភាពជាអ្នកដឹកនាំ និងលើទំនាក់ទំនង​សហប្រតិបត្តិការជាតិ និងអន្តរជាតិ ផងដែរ ។

វឌ្ឍនភាពការងារទាំង​អស់នេះ គឺបាន​ឆ្លុះបញ្ចាំង​ពីការប្តេជ្ញាចិត្ត និងឆន្ទៈនៃការ​លះបង់​កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការ​សាខាទាំង ២៥ រាជធានី-ខេត្ត ក៏ដូចជា​ លោក លោកស្រី​ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយសក្លឹប ក្នុងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ទៅ​លើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងរបស់យើង ។

...

អង្គប្រជុំបានគាំទ្រអនុសាសន៍របស់ លោកស្រី​បណ្ឌិត លើចែករំលែកនូវបទពិសោធន៍​ក្នុងការ​លើកកម្ពស់ និងការចូលរួមរបស់យុវជននៅក្នុងសកម្មភាពមនុស្សធម៌ និងវិធីសាស្រ្តនៃការ​ដោះស្រាយ​បញ្ហាប្រឈមនានា ​ក្នុងដំណើរការពង្រឹង និងកសាងកម្លាំងយុវជនថ្មី នៅតាម​គ្រឹះស្ថានឧត្តមសិក្សា ដើម្បីអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ជាពិសេស ក្នុងការពង្រឹងតួនាទីស្នូលរបស់យុវជន ដើម្បីសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់​ក្នុងបុព្វហេតុមនុស្ស​ធម៌ដ៏ធំមួយនេះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print