តំបន់អុីស្រាអែលភាគខាងជើងបានទទួលរងការបាញ់រ៉ុក្កែតទ្រង់ទ្រាយធំពីប្រទេសលីបង់។ ប្រព័ន្ធផ្សព្វផ្សាយលីបង់បានរាយការណ៍ថា ការវាយប្រហារមិនមែនជាការឆ្លើយតបទៅនឹងការសម្លាប់មេទ័ពជាន់ខ្ពស់ Hezbollah លោក Fuad Shukr ក្នុងទីក្រុង Beirut នោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវបានគេមើលឃើញថា ជាផ្នែកនៃប្រតិបត្តិការទៀងទាត់របស់ក្រុមហេសបូឡាហ៍ក្នុងការគាំទ្រក្រុមហាម៉ាស់។
សូមរំលឹកថា លោក Fuad Shukr ដែលជាមេបញ្ជាការដ៏សំខាន់ម្នាក់នៃក្រុម Hezbollah ត្រូវបានសម្លាប់កាលពីពេលថ្មីៗនេះ នៅក្នុងការវាយប្រហាររបស់អុីស្រាអែលលើភាគខាងត្បូងទីក្រុង Beirut ។ យ៉ាងណាក៏ដោយ សារព័ត៌មានលីបង់ បានបញ្ជាក់ថា ការទម្លាក់គ្រាប់មីស៊ីលនាពេលនេះ មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនោះទេ។
អាជ្ញាធរអុីស្រាអែលបានបញ្ជាក់ពីការវាយប្រហារដោយកាំជ្រួចនេះ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដែលបានបាញ់ឬទំហំនៃការខូចខាតដែលបង្កឡើងនោះទេ។ មន្ត្រី IDF (កងកម្លាំងការពារអុីស្រាអែល) បាននិយាយថា ប្រព័ន្ធការពារ Iron Dome ដែលដាក់ពង្រាយដំណើរការបានល្អ។ មិនទាន់មានអ្នករងរបួសឬស្លាប់ត្រូវបានគេរាយការណ៍នៅពេលនេះទេ៕ ដោយធីរីណា
រូបថត: GD&TD