សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រតិបត្តិករមួយរូបក្នុងដំណើរការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវខ្សែក្រវ៉ាត់តាមព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រតិបត្តិករមួយរូបក្នុងដំណើរការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវខ្សែក្រវ៉ាត់តាមព្រំដែនដែលជាផ្នែកដ៏សំខាន់នៃខឿនការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិបន្ថែមលើបង្គោលព្រំដែនដែលបានបោះជាក់ស្តែងនិងខ្សែកំណត់ដែនសីម៉ាដែលបានកំណត់នៅលើផែនទី។

សូមបញ្ជាក់ថា ៖ រូបភាពវីដេអូឃ្លីបនេះ បង្ហាញពីសកម្មភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលឆ្នាំ២០១៧ ដែលពេលនោះជានាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងនាមជាប្រតិបត្តិករមួយរូបដែលបានចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពជាច្រើនក្នុងកិច្ចការពង្រឹងប្រៀបការពារជាតិនៅតាមបណ្តោយព្រំដែន សម្តេចធិបតីបានគូសបញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print