រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទចរាចរណ៍មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ១ និងបិទការធ្វើនាវាចរគ្រប់ប្រភេទតាមបណ្តោយដងទន្លេរមេគង្គ ជាបណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ដោយពិនិត្យឃើញស្ថានភាពចរាចរជាក់ស្តែង នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍ មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នែងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័ត​  ក្រុងភ្នំពេញ គ.ម៣០+១៤០ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់អ្នកលឿង ត្រើយខាងលិច និងបិទការធ្វើនាវាចរគ្រប់ ប្រភេទតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល ចាប់ពីម៉ោង ០០:០០ កណ្តាលអធ្រាត្រ រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។ ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលមានបំណងធ្វើដំណើរចូលរាជធានីភ្នំពេញ អាចធ្វើចរាចរណ៍ ចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿង ត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពាន ព្រែកតាមាក់ ឆ្លងចូលផ្លូវជាតិលេខ៦ និងអាចបន្តធ្វើដំណើរតាមមហាវីថីឈ្នះ-ឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៥។ ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ពីរាជធានីភ្នំពេញទៅ អ្នកលឿង អាចវាងត្រឡប់តាម ទិសដៅដូចបានរៀបរាប់ខាងលើ។

អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយ ចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕

ដោយ ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print