ខេត្តកណ្តាល ៖ ព្រឹក នេះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មួយ ទៀត ត្រូវ បាន បង្កើតឡើង នៅ លើ ទឹកដីព្រះ រាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បន្តថា ៖ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះ រាជាណាចក្រកម្ពុជា បាន អញ្ជើញ ចុច ប៊ូតុង បើក ការដ្ឋាន សាង សង់ ព្រែកជីក ហ្វូណន តេជោ ចាប់ ពី ពេល នេះ តទៅ ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ៖ ក្នុងនាម ជាកូន ខ្មែរ មួយរូប ខ្ញុំ និយាយ ប្រកបដោយក្តី មោទនៈ ថា «ខ្មែរ អាចធ្វើ បាន ដើម្បី ខ្មែរ»! គម្រោង ព្រែក ជីក នេះ មាន សារៈ ប្រយោជន៍ ដ៏ សំខាន់ បំផុត សម្រាប់ ព្រះ រាជាណាចក្រកម្ពុជា ។ លើសពីគុណ សម្បត្តិ ផ្នែក សេដ្ឋកិច្ច និង សង្គម ព្រែកជីកហ្វូណន តេជោ គឺជា និមិត្តរូប នៃ ការ ឈាន ជើង មួយ មួយ ជំហាន ថែមទៀត នៃ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ ពង្រឹង អធិបតេយ្យសេដ្ឋកិច្ច ដើម្បីធ្វើ ជា ម្ចាស់ ជោគ វាសនា ប្រទេសជាតិ ខ្លួន ឯង ប្រកប ដោយ ភាពរឹង មាំ និង យូរអង្វែង។ អ្វី ដែល គួរ តែយើង ទាំង អស់ គ្នា មាន មោទនៈ ភាពថែម ទៀត នោះ គឺ ព្រែកជីកហ្វូណន តេជោ គឺ ជា ធ្វើ ឱ្យ រស់ រាន ឡើងវិញ នូវ សក្តានុពល នៃនយោបាយ ទឹក ដែលបាន ជួយ ឱ្យ បុព្វបុរស កសាងបាន អាណាចក្រ ដ៏រុងរឿង ក្នុង សម័យ អតីតកាល។
យើង មិន ត្រូវប្រៀប ធៀប អ្វី ដែលយើង ធ្វើ នេះ ជាមួយ អ្នក ដទៃ ដែល មាន លទ្ធភាព មាន ភព្វសំណាង ជាង យើង កាលពីមុននោះទេ តែ យើង ត្រូវ ប្រៀបធៀប អ្វី ដែល យើង សម្រេចបាន ថ្ងៃនេះ ទៅ នឹង អ្វី ដែល យើង មិន ធ្លាប់ មាន នៅ ទី នេះ កាល ពីមុន ។ នេះ ជាប្រសាសន៍ ដែល បង្កប់ នូវ អត្ថន័យ ប្រកប ដោយជំនឿជាក់ ដ៏ ជ្រាល ជ្រៅ បំផុត របស់ ប្រមុខ រាជរដ្ឋាភិបាល សម្តេច ធិបតី នាយករដ្ឋមន្រ្តី ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា!
យើងជឿជាក់លើកម្ពុជា! ៕