តូក្យូមានស្ត្រីជាអភិបាលតំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

លោកស្រី Yuriko Koike អតីតរដ្ឋលេខាធិការក្រួងការពារជាតិជប៉ុនបានជាប់ឆ្នោតជាអភិបាលទីក្រុងតូក្យូ តំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។

...

លោកស្រី Koike ទទួលបានសម្លេងគាំទ្ររហូតដល់ទៅជាង ២,៩លានសម្លេងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ គឺនាំមុខដាច់បេក្ខភាព ២១រូបផ្សេងទៀត។

តាមការប្រកាសរបស់គណកម្មធិការរៀបចំការបោះឆ្នោតទីក្រុងតូក្យូ បេក្ខភាពពីរូបដែលមានភាពលេចធ្លោនាពេលកន្លងមកគឺលោក Hiroya Masuda ទទួលបានតែ ១,៨សម្លេងគាំទ្រ និងលោក Shuntaro Torigoe ទទួលបានតែ១,៣សម្លេងគាំទ្រប៉ុណ្ណោះ។

ឧបសគ្គដែលអភិបាលថ្មីត្រូវប្រឈមមុខនាពេលនេះគឺដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីក្រុងទាំងមូលក្នុងពេលដែលការត្រៀមលក្ខណធ្វើជាម្ចាសផ្ទះកីឡាអូឡាំពិចឆ្នាំ២០២០។ រឿងអាស្រូវពាក់ព័ន្ធនិងការរៀបចំកីឡាអូឡាំពិចនោះបានធ្វើឲ្យអភិបាលក្រុមពីរូបចុះចេញពីតំណែង។

លោកស្រី Koike អាយុ៦៤ឆ្នាំ បានបញ្ចាក់ទៅកាន់អ្នកគាំទ្រថា «ខ្ញុំនឹងដឹកនាំនយោបាយតួក្យូតាមរូបភាពផ្សេងដែលអ្នកមិនធ្លាប់បានឃើញ»។ លោកស្រី Yuriko Koike ជាសមាជិកគណបក្សប្រជាធិបតេយ្យសេរីដឹកនាំដោយនាយករដ្ឋមន្ត្រីស៊ីហ្ស៊ូអាបេ ប៉ុន្តែដោយសារតែគណបក្សមិនគាំទ្របានជាលោកស្រីចេញមុខជាបេក្ខភាពឯករាជ្យមិនស្ថិតនៅក្នុងគណបក្សណាមួយនោះឡើយ។

លោកស្រីធ្លាប់ជាអ្នកនាំពាក្យជាអ្នកនយោយាល្បីល្បាញនៅជប៉ុន បានជួយឲ្យលោកស្រីទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងពីមហាជន៕

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print