ស្នងការនគរបាលខេត្តកណ្តាល ៖ អ្នកពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សូមដកខ្លួនជាបន្ទាន់!!

ចែករំលែក៖

ខេត្តកណ្តាល ៖ អ្នកពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សូមដកខ្លួនជាបន្ទាន់!! នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាប ពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានមន្រ្តីជំនាញអនុវត្តដូចខាងក្រោម៖
១-មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ អនុវត្តទៅតាមគោលការណ៍ច្បាប់ចរាចរណ៍ ធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។
២-ចំពោះអ្នកដែលមករារាំង ឬទាមទារប្រឆាំងការអនុវត្តច្បាប់ចរាចរណ៍ នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងអ្នកពាក់ព័ន្ធសូមដកខ្លួនជាបន្ទាន់!! ។
ដោយឡែក លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បាននិយាយបង្ហោះលើផេកផ្លូវការថា ៖ «សូមអង្វរ ឈប់ទៅបងប្អូន សូមកោតសរសេីរ ការខិតខំ តែដាក់លេីសបែបនេះ ហានិភ័យណាស់ ទទួលស្គាល់ថា បានប្រាក់ចំណូលបន្ថែម តែបេីគ្រោះថ្នាក់ គឺបាត់បង់ជីវិត ខ្លួនឯង និង អ្នកដទៃ » ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print