សាលាដំបូងខេត្តព្រះសីហនុ ប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងចំនួន ១០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖​ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចចំណោតរាំ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្កឡើង ដោយជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន ០២ក្រុម បានធ្វើសកម្មភាពហិង្សាប្រដាប់ដោយកាំបិតផ្គាក់ និងពូថៅ បានឌឺដងដៀមដាមដាក់គ្នាទៅវិញទៅមក ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់រៀងៗខ្លួន។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ ស្រាវជ្រាវរហូតឈាន ដល់ឃាត់ខ្លួនបានក្រុមជនសង្ស័យ ០១ក្រុម មានឈ្មោះ ១.ឈ្មោះ ថាញ់ រិទ្ធី ភេទប្រុស កើតឆ្នាំ១៩៩៩, ២.ឈ្មោះ កុន កេង ភេទប្រុស កើតឆ្នាំ២០០២, ៣.ឈ្មោះ ពៅ រតនៈ ភេទប្រុស កើតឆ្នាំ២០០៦, ៤.ឈ្មោះ ផន គឹមសាំង ហៅ បំ ភេទប្រុស កើតឆ្នាំ២០០៥, ៥.ឈ្មោះ វិន ដាវីត ភេទប្រុស កើតឆ្នាំ២០០៤, ៦.ឈ្មោះ ឌិន ពន្លឺ ភេទប្រុស កើតឆ្នាំ២០០៤, ៧.ឈ្មោះ សុជា ណាវីន ភេទប្រុស កើតឆ្នាំ២០០១, ៨.ឈ្មោះ ផុន សុភី ហៅ ម៉ៅ ភេទប្រុស កើត ឆ្នាំ២០០៤, ៩.ឈ្មោះ វ័រ ប៊ុនថន ហៅ ស្វា ភេទប្រុស កើតឆ្នាំ២០០៤, ១០.ឈ្មោះ ស្រេង សុវណ្ណ ភេទប្រុស កើត ឆ្នាំ២០០៤ និងបក្ខពួក ចំណែកជនសង្ស័យ ០១ក្រុមទៀតរត់គេចខ្លួនបាត់ នៅពុំទាន់ឃាត់ខ្លួនបាននៅឡើយទេ។

...

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងនេះ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធ នៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ១០នាក់ និងបក្ខពួកច្រើននាក់ទៀត (គេច ខ្លួន) បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទៈ ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យ ស៊ើបសួរលេខ ៨៤២ អ.យ.ង/២៤ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print