សម្តេចធិបតី  ហ៊ុន ម៉ាណែត ៖ធនធានមនុស្សគឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា  រាជរដ្ឋាភិបាលអណត្តិទី៧នៃរដ្ឋសភាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេប្រសិនបើធនធានមនុស្សរបស់យើងគ្មានចំណេះដឹង និងសមត្ថភាពជំនាញ ពុំអាចប្រកួតប្រជែងលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ ពុំមានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋាននៃសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្អែកលើចំណេះដឹង ដូច្នេះហើយ នេះមិនមែនជាការចៃដន្យនោះទេ ដែលយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១បានកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មនុស្សគឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង ដូច្នេះហើយការអប់រំបណ្តុះបណ្តាលធនធានមនុស្សគឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្តោតលើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់ប្រទេសចំណូលមធ្យម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះថា «មនុស្ស គឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើងឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
សម្តេចធិបតីថ្លែងបន្តថា ដើម្បីឈានទៅដល់គោលដៅនេះ ស្ថាប័នឧត្តមសិក្សាគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលបើនិយាយជារួម ហើយស្ថាប័នសិក្សារបស់អង់គ្លេសក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងទៅនឹងការចូលរួមចែករំលែកបទពិសោធន៍របស់អង់គ្លេស នៅក្នុងការកសាងសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿនដោយផ្នែកលើចំណេះដឹង និងជំនាញ បើនិយាយដោយឡែក។
សម្តេចធិបតី លើកឡើងថា យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមានចំណេះដឹង និង សមត្ថភាពជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាង មូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print