អាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀនមួយកញ្ចប់ធំ

ចែករំលែក៖

 ព្រះសីហនុ៖ នៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងមន្ទីរយុត្តិធម៏បានចុះបង្រ្កាបការ​ជួញដូរគ្រឿងញៀន​មួយកន្លែង​ ស្ថិត​នៅក្រុម១៣ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់។ ១/ឈ្មោះ ធី លេដារា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​លក់​ចាប់ហួយ មានទីលំនៅផ្ទះលេខ707 ផ្លូវជាតិលេខ5 ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។២/ឈ្មោះ យ៉ យុាំងសាង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានទីលំនៅខេត្តអាងយ៉ាងប្រទេសវៀតណាម។ ចាប់យកវត្ថុតាង​រួម​មាន៖ ម្សៅសថ្លាចំនួន ០១​កញ្ចប់​ធំ, ប្រាក់ដុល្លារ៣២ដុល្លារ, ប្រាក់ដុង៤០.០០០ដុង, ទូរស័ព្ចដៃចំនួន០៣គ្រឿង និងនាឡិការដៃចំនួន០២គ្រឿង។ បច្ចុប្បន្នកំពុងធ្វើ​ការសាកសួរ​ស្រាវ​ជ្រាវ​បន្ត​តាមនីតិវិធី។

   
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print