ភ្នំពេញៈ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅតុលាកំពូលមានរៀបចំពិធីសម្បថមួយដោយក្រុមប្រឹក្សាពិធីសម្បថចំនួន០៥រូប ក្នុងនោះមានលោក ជីវ កេង អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សា,លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា ជាតំណាងមហាអយ្យការ និងមានលោកស្រី ឃុត សុគន្ធា ជាក្រឡាបញ្ជីកត់ត្រា ។ អ្នកដែលត្រូវធ្វើពិធីសម្បថព្រឹកនេះមាន៣៦រូបដែលត្រូវបានព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់សញ្ជាតិ ខ្មែរតាមព្រះរាជក្រឹត្យរួចហើយ ហើយត្រូវចូលមកស្បថ នៅចំពោះមុខតុលាការកំពូលទើបអាចក្លាយជាពលរដ្ឋខ្មែរពេញលក្ខណះច្បាប់ ។ ក្នុងចំណោមអ្នកចូលស្បថទាំង៣៦នាក់នេះមានសញ្ជាតិដើម គឺជនជាតិចិន១៤នាក់,កូរ៉េ០៥នាក់,ចិនតៃវ៉ាន់០៣នាក់,ឥណ្ដូនេសុី០២នាក់,សឹង្ហបុរី០២នាក់,វៀតណាម០២នាក់,អុីលី០១នាក់,ថៃ០១នាក់,ហ្វីលីពីន០១នាក់,កាណាដា០១នាក់,ឡាវ០១នាក់,អង់គ្លេស០១នាក់,បារាំង០១នាក់ និងម៉ាឡេសុី០១នាក់៕
ដោយ សហការី