ភ្លៀងមួយមេធំ លាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់មែកឈេី និងបង្គោលភ្លេីងសង្កត់លេីរថយន្ត១គ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាក Toyota កាម៉ារីបាឡែន ១គ្រឿង ត្រូវបានម្ចាស់យកចតទុកមុខផ្ទះ គាប់ជួនមេឃភ្លៀងមួយមេធំលាយឡំនុងខ្យល់កន្ត្រាក់ផងនោះ ក៏បណ្ដាលឲ្យបាក់មែកឈេី មកប៉ះនិងបង្គោលភ្លេីងធំ១ដេីមដាក់ដែកប៉ិនសសៃលួស បាក់ រលំ សង្កត់ លើ រថយន្ត រងការ ខូចខាត យ៉ាងដំណំ ។

ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីម៉ោង៩យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅតាម បណ្ដោយ ផ្លូវ ៣៦៩ សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារ អំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ មុនកេីតហេតុ ម្ចាស់រថយន្តម៉ាក Toyota កាម៉ារីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AA-4028 បានបេីកឡានមកចតនៅលេីចិញ្ចេីមផ្លូវមុខផ្ទះក្រោមដេីមឈេីនិងបង្គោលភ្លេីង ។ គាប់ជួននៅយប់ថ្ងៃកេីតហេតុក៏កេីតមានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់បានធ្វេីឲ្យមែកឈេីដ៏ធំមួយបាក់សង្កត់លេីបង្គោលភ្លេីងថ្មដែលធំផងដែរនោះ បណ្ដាលឲ្យបាក់បន្តសង្កត់លេីរថយន្តកាម៉ារីបាឡែក រងការខូចខាតយ៉ាងដំណំ តែម្ដង ។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអគ្គិសនីប្រចាំតំបន់ចុះមកពិនិត្យ និងជួយកាត់មែកឈេីចេញ និងស្ទួចបង្គោលភ្លេីងថ្មដែលធ្វេីឡេីងមានតែដែកប៉ិនសសៃលួសចេញ ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វេីដំណេីរដោយរលូនឡេីងវិញ ។
ជាមួយគ្នានោះ មហាជនក៏បានលេីកឡេីងថា រាល់បញ្ហាដូចគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយប្រជាពលរដ្ឋបានធ្វេីខូចខាតសម្បត្តិរដ្ឋ ឬឯកជន គឺអ្នកបង្កតែងតែត្រូវទទួលខុសត្រូវ ផ្ដល់សំណង ។ ចុះនៅពេលគ្រោះធម្មជាតិ ដូចជាបាក់ដេីមឈេី, បាក់បង្គោលភ្លេីង រដ្ឋ ឬរបស់ឯកជន មកសង្កត់លេីទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងរថយន្តប្រជាពលរដ្ឋ ដូចករណីខាងលេីជាដេីម តេីពលរដ្ឋអាចទទួលបានសំណងឬទេ? ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print