នៅថ្ងៃទី១៣ ខែសីហា ! លោកអភិបាលខេត្តស្ទឹងត្រែង នឹងអញ្ជើញ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ និង មោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់អចលនវត្ថុ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នឹងអញ្ជើញ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ និង មោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់អចលនវត្ថុ ។

រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ កន្លងមកមន្ត្រីបច្ចេកទេស នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តស្ទឹងត្រែង បានបំពេញការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបញ្ចប់ជាស្ថាពរ។ ដោយ អនុលោមតាមស្មារតីអនុក្រឹត្យ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនម្ចាស់ក្បាលដី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅទីតាំង សាលាឆទានភូមិថ្មី ស្ថិតក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ (វេលាម៉ោង ៨:០០នាទី ព្រឹក)។

ដើម្បីឲ្យការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុនេះ ប្រព្រឹត្តទៅដោយរលូន សូមប្រព័ន្ធផ្សព្វផ្សាយ មេត្តាជួយផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះជាសាធារណៈតាមបណ្តាញទូរទស្សន៍ជាតិកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តាម ពេលវេលាសមស្របដោយក្ដីអនុគ្រោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print