ខេត្តព្រះសីហនុ៖ អគ្គិភ័យឆាបឆេះតូបលក់នំ របស់អាជីវករនៅផ្សារចិន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះនិងសមត្ថកិច្ចបង្កានិងពន្លត់អគ្គិភ័យចេញរថយន្តជួយអន្តរាគមន៍។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧នឹង៤៥នាទីយប់ ថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ស្ថិតនៅក្នុងចំនុចក្រុម៣០ភូមិ១សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាតូបដែលឆេះ មានសាងសង់ពីថ្មប្រក់សង្ក័សីទំហំទទឹង៣ម៉ែត្រនឹងបណ្តោយ៤ម៉ែត្រមានម្ចាស់ជាជនរងគ្រោះឈ្មោះស៊ុនស្រីកែវភេទស្រីអាយុ៤០ឆ្នាំជនជាតិខ្មែររងការខូចខាតសម្ភារៈរួមមានសម្ភារះសំរាប់ធ្វើនំនឹងរបស់របរប្រើប្រាស់ទាំងស្រុង តែសំណាងល្អមិនមានមនុស្សស្លាប់ឬរងរបួសឡើយ។
ករណីអគ្គិភ័យនេះដែរកំលាំងបង្ការនិងពន្លត់អគ្គីភ័យបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០២គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើរនិង៦ម៉ែត្រគូប និងបានគ្រប់គ្រងស្ថានការភ្លើងរលត់ជាស្ថាពរ៕ជ្រោយពេជ្រ