សេចក្តីជូនដំណឹង ស្តីពី បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) មានចំនួន ៥រូប

ចែករំលែក៖

ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ចំនួន៥ (ប្រាំ)រូប ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សមាជិក-សមាជិកា គណៈមេធាវីមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាគណៈមេធាវី បានប្រជុំ និងបានចេញសេចក្តីសម្រេចលេខ៥៧៩/សសគម/២៤ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយទទួលស្គាល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ចំនួន៥ (ប្រាំ)រូប ដែលមានឈ្មោះនិងលំដាប់លេខរៀង
ក្នុងសន្លឹកឆ្នោតដូចតទៅ៖
១-មេធាវី សាំង វណ្ណៈ អគ្គលេខ៣៥៧ លេខរៀងទី១នៃសន្លឹកឆ្នោត
២-មេធាវី សេង វួចហ៊ុន អត្តលេខ២៧៣ លេខរៀងទី២នៃសន្លឹកឆ្នោត
៣-មេធាវី ព្រហ្ម វិចិត្រអក្ខរា អត្តលេខ៥៧៦
លេខរៀងទី៣នៃសន្លឹកឆ្នោត
៤-មេធាវី សេក សោភ័ណ អត្តលេខ៨១៧
លេខរៀងទី៤នៃសន្លឹកឆ្នោត
៥-មេធាវី រុន រ័ត្នវាសនា អត្តលេខ១៣២១
លេខរៀងទី៥នៃសន្លឹកឆ្នោត។
អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីមេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print