ភ្នំពេញ៖ បុរសជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកគូទពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវ ២០០៤កែងស្តប់ ណតប្រីត ដែលស្ថិតនៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ គេឃើញ រថយន្តកុងតឺន័រមួយគ្រឿងមិនចាំពណ៌នឹងស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីកេីតទៅលិច លុះបន្ទាប់មកក៏ស្រាប់តែឃេីញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាបីត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AR-8139បេីកបរ តាមបណ្ដោយផ្លូវ ២០០៤ស្របជាមួយរថយន្តកុងតឺន័រ លុះបេីកមកដល់ចំណុចស្តប់ណតប្រីត រថយន្ដកុងតឺន័រខាងលេីបានបន្ថយល្បឿន បត់ស្ដាំ ក៏ស្រាប់តែ ជនរងគ្រោះ មិនបានជាន់ហ្វ្រាំង ក៏ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ដក់ដង្ហើមចង្រិត ចំណែករថយន្ត កុងតឺន័រខាងលេីបានបេីកចេញពីកន្លែងកើតហេតុភ្លាមៗ ។ បន្ទាប់មកដោយមានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ ដោយឃេីញនៅមានដង្ហើម ក៏នាំគ្នាទាក់ទងទៅ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្របង្អែកពោធិ៍ចិនតុងភ្លាមៗ ដេីម្បីមកជួយសង្រ្គោះបន្ទាន់ភ្លាមៗ តែជាអកុសលពេលក្រុមគ្រូពេទ្យ បានមកដល់ហេីយបានពិនិត្យមេីលជនរងគ្រោះភ្លាមៗ ហេីយក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ បានបាត់បង់ជីវិតទៅហើយ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខភ្លាមៗ ដេីម្បីធ្វើការវាស់វែងនឹង យកម៉ូតូជនរងគ្រោះយកទៅរក្សាទុកសិនដេីម្បីរងចាំ ក្រុមគ្រួសារជនរងគ្រោះ តែពេលភ្លាមៗ មិនទាន់មានសាច់ញាតិ សមត្ថកិច្ចយកសពយកទៅតំកល់នៅវត្តទឹកថ្លា ដេីម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ÷ចន្ទ លីហ្សា