លោក Wang Yi ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកBagheriរដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់ ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីស្ថានភាពនៅមជ្ឈិមបូព៌ា

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Bagheri រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ជាពិសេសលើស្ថានការណ៍នៅមជ្ឈិមបូព៌ា ។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Bagheri បានណែនាំពីគោលជំហររបស់អ៊ីរ៉ង់លើការណីដែលលោក Haniyeh មេដឹកនាំក្រុមហាម៉ាស់ត្រូវធ្វើឃាតនិងទស្សនៈរបស់ខ្លួនលើស្ថានការណ៍ក្នុងតំបន់ ដោយគូសបញ្ជាក់ថា ភាគីអ៊ីរ៉ង់នឹងគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដី ហើយនឹងខិតខំប្រឹងប្រែងក្នុងគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ។ សូមអរគុណប្រទេសចិនដែលប្រកាន់ខ្ជាប់នូវគោលជំហរយុត្តិធម៌លើបញ្ហាជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ហើយរំពឹងថា ប្រទេសចិនដើរតួនាទីកាន់តែធំក្នុងការបន្ធូរបន្ថយស្ថានការណ៍និងជំរុញសន្តិសុខនៅមជ្ឈិមបូព៌ា ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងកិច្ចការមជ្ឈិមបូព៌ា ហើយគាំទ្រគ្រប់ភាគីក្នុងការគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី ជាពិសេស គាំទ្រប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិជាតិស្របច្បាប់របស់ខ្លួន ។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងចំពោះការណីធ្វើឃាតនេះ ដោយសម្គាល់ឃើញថា ទង្វើបែបនេះបំពានយ៉ាងធ្ងន់ធ្ងរលើក្រម មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសអ៊ីរ៉ង់ បំផ្លាញដោយផ្ទាល់ដល់ដំណើរការចរចាស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សានិងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ អាទិភាពចម្បងគឺ សហគមន៍អន្តរជាតិគួរតែបង្កើតកម្លាំងរួមមួយ ដាស់តឿនឱ្យគ្រប់ភាគីជម្លោះអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ និងបង្កើតលក្ខខណ្ឌសម្រាប់ការសម្រេចបាននូវបទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងជាអចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សា ។ ភាគីចិនគាំទ្រភាគីអ៊ីរ៉ង់ក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិស្របតាមច្បាប់ គាំទ្រភាគីអ៊ីរ៉ង់ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយរីករាយក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីអ៊ីរ៉ង់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print