ភ្នំពេញ ៖សន្តិសុខក្លិប ECL មួយកន្លែងបានទាស់ពាក្យសម្តីជាមួយភ្ញៀវរហូតឈានដល់ប្រេីហិង្សាទៅវិញទៅមកនិងបណ្តាលឱ្យមានអ្នករងរបួស។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ចំនុចក្លឹបកំសាន្តយីហោ ECL ដែលស្ថិតតាមបណ្ដោយផ្លូវ សបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីទីតាំងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគឺមានភ្ញៀវជាជនជាតិវៀតណាមក៏ដូចជាជនជាតិខ្មែរមួយក្រុមសុទ្ធតែប្រុសៗបានចូលទៅផឹកស៊ីនៅក្លិបខាងលើ លុះផឹកស្រវឹង ក៏បានហៅបុគ្គលិកគិតលុយ តែមិនថាកាគិតលុយ ឬខ្វះលុយយ៉ាង ម៉េចនោះទេក៏ស្រាប់តែមានការទាស់ពាក្យសម្តីគ្នាជាមួយបុគ្គលិក នៅក្នុងក្លឹប ហើយពេលនោះខាងសន្តិសុខបានជួយចូលទៅឃាត់កុំឱ្យមានការឡូឡានិងឱ្យពួកគាត់ចេញមកក្រៅ ក៏ស្រាប់តែកេីតជាហិង្សាវាយគ្នាប្រទាញប្រទង់គ្នាទៅវិញទៅ ផ្អើលពេញផ្លូវតែម្តង ព្រមទាំងធ្វើឲ្យមានអ្នករងរបួស សុទ្ធតែជាខាងភ្ញៀវ ។
ក្នុងករណីនេះផងដែរ បន្ទាប់ពី បង្ករហិង្សាហេីយ ភាគីទាំងសងខាង នៅតែកញ្រ្ជោលដាក់គ្នា ផ្អេីលពេញផ្លូវ រហូតទាល់តែ កម្លាំងអាវុធហត្ថខណ្ឌចំការមនបានចុះទៅអន្តរាគមន៍ដើម្បីឃាត់ភាគីទាំងសងខាងកុំឱ្យមានហិង្សាដាក់គ្នាជាបន្តទៀតហើយបាននាំខ្លួនបុរសជា ជនជាតិវៀតណាមចំនួនបីនាក់រងរបួសផ្ទៃមុខ យកមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដេីម្បីសួរនាំផងដែរ ។
ក្នុងហេតុការណ៍នេះដែរ ភាគីខាងសន្តិសុខបានបដិសេធន៍ថាមិនបានប្រេីហិង្សាទៅលើភ្ញៀវនោះទេ តែរូបភាពពលរដ្ឋថតបានបានគឺឃើញខាងសន្តិសុខជាច្រើនអ្នកព្រួតវាយទៅលើភ្ញៀវផ្សេងដែរ ។
ចំពោះហេតុការណ៍នេះដែរ ក្រោយពេលកេីតហេតុភាគីខាងសន្តិសុខបានសងសំណងទៅខាងជនបរទេសដេីម្បីបញ្ចប់រឿង ៕ដោយ៖សុខាសែនជ័យ