លោកអភិបាលខណ្ឌដូនពេញគំរាមរកមុខមន្ត្រីដែលយកលុយចំណតម៉ូតូរឺុម៉ក នៅជុំវិញផ្សារទំនើបសូរិយា

ចែករំលែក៖

ភ្នំពេញ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានប្រកាសរកមុខអ្នកយកលុយ និងអ្នកដើរនិយាយរិះគន់ អាជ្ញាធរខណ្ឌដូនពេញរឿងយកលុយ ថ្លៃបេន ចំណត រ៉ឺម៉កនៅជុំវិញផ្សាសូរិយាម៉ល ឲ្យឃើញដើម្បីមានវិធានការ ។

...

ការប្រកាសរបស់លោកអភិបាលខណ្ឌបានធ្វើឡើង នៅចំពោះមុខមន្រ្តីសាលាខណ្ឌ និងអ្នករត់ម៉ូតូរ៉ឺម៉កជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាខណ្ឌដូនពេញ ។

លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា អាជ្ញាធរមិនអនុញាតិឲ្យអ្នករត់កងបី យកចិញ្ចើមផ្លូវ ធ្វើជាបេនរ៉ឺម៉កនៅជុំវិញផ្សាសូរិយាឡើយ ដោយសារផ្លូវតំបន់នោះ មានលក្ខណៈតូចចង្កឿត បើបងប្អូនយករ៉ឺម៉កទៅចាំចាប់ម៉ូតូនៅទីនោះបង្កឲ្យមានការកកស្ទះ ។ ហើយ កន្លងមកអាជ្ញាធរតែងតែចុះធ្វើការអប់រំ និងដោះស្រាយករណីម៉ូតូរឺុម៉ក់ដែលចតនៅជុំវិញផ្សារទំនើបសូរិយាជាច្រើនលើកច្រើនសារ ប៉ុន្តែបងប្អូននៅតែបន្តចតនិងចាប់ម៉ូយដដែល ទើបអាជ្ញាធរហៅបងប្អូនមកធ្វើការអប់រំ ប៉ុន្តែបែរជាបងប្អូនចោទអាជ្ញាធរថា ទារលុយពីបងប្អូនជាថ្នូរនិងការអនុញាតិឲ្យចត ដោយបង់ប្រាក់ជាប្រចាំខែក្នុងរ៉ឺម៉កមួយតម្លៃ២០ដុល្លារ។

ពក់ព័ន្ធនឹងការចោទប្រកាន់ថា អាជ្ញាធរយកលុយនេះលោក គួច ចំរើន បានប្រកាសរកមុខ អ្នកយកលុយនិងអ្នកដើរនិយាយ រិះគន់ អាជ្ញាធរខណ្ឌដូនពេញរឿងយកលុយ ថ្លៃបេន ចំណត ម៉ូតូរ៉ឺម៉កនៅជុំវិញផ្សារសូរិយាម៉ល ឲ្យឃើញដើម្បីមានវិធានការ។ ព្រោះថាក្នុងនាមលោក ជាប្រធានគណៈបញ្ជាការឯកភាពមិនអនុញាតឲ្យមន្ត្រីថ្នាក់ក្រោមណាម្នាក់ទាលុយពីបងប្អូនណាឡើយ ។

សូមរំលឹកថា កាលពីពេលថ្មីនេះ អ្នករត់ម៉ូតូរឺុម៉ក់បានផ្ដល់បទសម្ភាសន៍មួយ ដល់បណ្តាញព័ត៌មានមួយក្នុងស្រុកថា ពួកគាត់ចតនៅជុំវិញផ្សារសូរិយានេះបាន ដោយសារតែពួកគាត់បានបង់លុយឲ្យទៅខាងខណ្ឌដូនពេញ ក្នុងរឺុម៉ក់មួយគ្រឿង ២០ដុល្លារជាប្រចាំខែ ។ ដោយឡែកអ្នករត់ម៉ូតូរឺុម៉ដែលលោកអភិបាលឃាត់យកមកអប់រំ កាលពីព្រឹកមិញបានឲ្យដឹងដែរថា ពួកគាត់រត់ម៉ូតូរឺុម៉ក់នៅបរិវេណផ្សារទំនើបសូរិយានេះ គឺមិនដែលបានបង់ខែឲ្យទៅខាងណានោះទេ ហើយអ្នកដែលនិយាយថាបង់លុយឲ្យខាងសាលាខណ្ឌនោះពួកគាត់មិនដឹងថា ម្នាក់នោះជាអ្នកណានោះទេ ? ។

ក្រោយពីធ្វើការប្រជុំ និងអប់រំដល់អ្នករត់ម៉ូតូរឺុម៉ក់រួចហើយ លោកអភិបាលបានឲ្យអ្នករត់រ៉ឺម៉កទាំងអស់ធ្វើកិច្ចសន្យា ឈប់ឲ្យមានការចតនៅជុំវិញផ្សារទំនើបសូរិយានោះទៀត ហើយបើនៅតែមានការចតធ្វើជាបេនទៀតនោះ លោកអភិបាលនិងមានវិធានការតាមច្បាប់៕

sordara (4)

sordara (3)

sordara (2)

sordara (5)

sordara (1)

sordara (6)

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print