ភ្នំពេញ៖ ផ្លូវបេតុងគ្មានសរសៃដែកចំនួន ៤ខ្សែ ប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានបើកការដ្ឋានស្ថាបនា ក្រោមវត្តមានលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីរាជកា
នាឱកាសនោះលោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើការសាកសួរសុ
លោកអភិបាលក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ដែលត្រូវស្ថាបនានាពេលនេះ សូមយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីជួយសម្រួលដល់ការស្ថាបនាផ្លូវឲ្យបានឆាប់រហ័ស និងឆាប់បានប្រើប្រាស់ ។ នៅពេលស្ថាបនាផ្លូវរួចរាល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូ
ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏បានធ្វើការណែនាំទៅដល់ក្រុមហ៊ុ
សូមបញ្ជាក់ឲ្យដឹងថា ផ្លូវដែលត្រូវបើកការស្ថាបនានាថ្ងៃនេះមានចំនួន ៤ខែ្ស រួមមាន ខ្សែទី១-ប្រវែង ២៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខ្សែទី២-ប្រវែង ២៦៤ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ខ្សែទី៣-ប្រវែង ២៥៦ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ និងខ្សែទី៤-ប្រវែង ២២៥ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ៕
ដោយ៖ជីម ភារ៉ា ដង្កោ